គម្រោង​អភិវឌ្ឍន៍ កសិកម្ម​សុខ​សែន​ជ័យ​​ប្រមូល​​ផល​​ស្រូវ​ប្រាំង​លើ​​ផ្ទៃ​ដី​​ជាង ៨០០ ហិកតា និង​ព្រួស​ដាំ​​ជា​​លើក​​​ទី​​២

Rice_File_Help_CEN_23_03_15 (1)
ភ្នំពេញ​: គម្រោង​អភិវឌ្ឍន៍ កសិកម្ម​សុខ​សែន​ជ័យ នៃ​ក្រុមហ៊ុន អេង ឌី​ប៉ូ អភិវឌ្ឍន៍ ស្ថិតនៅ​ឃុំ​កំពង់​អុស ស្រុក​ពញាឮ ខេត្តកណ្តាល នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៥ បានរៀបចំ​ពិធី ច្រូតកាត់​ប្រមូល​ផល​ស្រូវ រដូវប្រាំង ឆ្នាំ​២០១៤-២០១៥ និង​សកម្មភាព​ព្រួស​ស្រូវ ជំហាន​ទី​២ ដោយមាន​ការចូលរួម​ពី លោក​ឧ​នាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធាន​ក្រុមប្រឹក្សា អភិវឌ្ឍន៍ វិស័យ​កសិកម្ម និង​ជនបទ លោក​ទេសរដ្ឋមន្ត្រី ច័ន្ទ សារុន និង​ប្រជាពលរដ្ឋ ដែលជា​ប្រជាកសិករ ប្រមាណ​ជា ៦០០​នាក់​។​​លោក តាំង សុខ​ឃី នាយក​គ្រប់គ្រង​ទូទៅ ក្រុមហ៊ុន អេង ឌី​ប៉ូ អភិវឌ្ឍន៍ បាន​ឲ្យ​ថា ការ​បង្កបង្កើនផល ស្រូវ​រដូវប្រាំង ឆ្នាំ​២០១៤ ២០១៥ ក្រុមហ៊ុន​មាន​គម្រោង យ៉ាង​ជាក់លាក់ ធ្វើ​ការដាំដុះ​លើ​ផ្ទៃដី​ទំហំ ៨៤៣ ហិកតា អោយបាន ២​ដង ក្នុង​មួយ​រដូវប្រាំង​នេះ ហើយ​កំពុង​ខិតខំ​ពង្រីក ក្នុង​ជំហាន​ទី​២ បន្តទៀត​។ តំបន់​អភិវឌ្ឍន៍​នេះ ពិតជា​បាន​កាត់បន្ថយ​នូវ ភាពក្រីក្រ របស់​ប្រជាពលរដ្ឋ តាម​គោលនយោបាយ​របស់ រាជរដ្ឋាភិបាល​។ ក្នុង​មួយ​រដូវ ក្រុមហ៊ុន បាន​ចំណាយ​ទៅលើ កម្លាំង​ពលកម្ម ប្រមាណ ១៦០ លាន​រៀល​។​
​លោក តាំង សុខ​ឃី បន្តថា ឆ្លងតាម​បទពិសោធន៍​ដ៏​ច្រើន របស់​ក្រុមហ៊ុន កន្លងមក លោក​បាននិងកំពុង ពង្រីក​គម្រោង​ទី​២ លើ​ផ្ទៃដី​ជាង ១ ពាន់​ហិកតា​ទៀត​។ គម្រោង​នេះ ក្រុមហ៊ុន ត្រូវការ​កញ្ចប់​ថវិកា​ច្រើន​ទៀត ដើម្បី​វិនិយោគ ដែល​ចាំបាច់ ស្វែងរក​ប្រាក់កម្ចី ការប្រាក់​ទាប ក្នុង​រយ​:​ពេល​វែង ដើម្បី​ពង្រីក​។ ចំណែក​ទិន្នផល​ស្រូវ មិន​ពិបាក​រក​ទីផ្សារ​នោះទេ ព្រោះ​ជា​ប្រភេទ​ស្រូវ​នាំចេញ ពោលគឺ​នៅពេល​ច្រូតកាត់​ភ្លាម មាន​ឈ្មួញ​មក​ទទួល​ទិញ​អស់​។​​ចាប់តាំងពី​រដូវប្រាំង ឆ្នាំ​២០១០-២០១៤ គម្រោង​អភិវឌ្ឍន៍ កសិកម្ម​សុខ​សែន​ជ័យ នៃ​ក្រុមហ៊ុន អេង ឌី​ប៉ូ អភិវឌ្ឍន៍ ស្ថិតនៅ​ឃុំ​កំពង់​អុស ស្រុក​ពញាឮ ខេត្តកណ្តាល ធ្វើស្រែ ទទួលបាន​ទិន្នផល​ស្រូវ ជា​មធ្យម ពី ៥ តោន ទៅ ៧ តោន ក្នុង​មួយ​ហិកតា ហើយ​នៅ​រដូវប្រាំង ឆ្នាំ​២០១៤-២០១៥​នេះ ក្រុមហ៊ុន​កាន់តែ​មានបទពិសោធន៍ ក្នុងការ​រៀបចំ​ដីស្រែ ប្រើ​ពូជ ប្រើ​ជី ការថែទាំ និង​ការបញ្ចេញ​បញ្ចូល​ទឹកបាន​ល្អ សង្ឃឹមថា ឆ្នាំនេះ ពិតជា​ទទួលបាន​ទិន្នផល ខ្ពស់ជាង​ឆ្នាំមុនៗ​។​

​ក្រុមហ៊ុន អេង ឌី​ប៉ូ អភិវឌ្ឍន៍ បានធ្វើ​ពិធី​ច្រូតកាត់​ទ្រង់ ទ្រាយ​ធំ​មួយ ដើម្បី​ប្រមូល​ផល​ស្រូវ រដូវប្រាំង ឆ្នាំ​២០១៤-២០១៥ ស្ថិតក្នុង​គម្រោង​អភិវឌ្ឍន៍ កសិកម្ម​សុខ​សែន​ជ័យ កាលពី​ព្រឹក​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៥ ដោយមាន​ការចូលរួម​ពី លោក ទី សុគន្ធ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក​ឧកញ៉ា ឌី​ប៉ូ អគ្គនាយក​ក្រុមហ៊ុន អេង​ឌី​ប៉ូ អភិវឌ្ឍន៍ និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​ទៀត​។​

​លោក តាំង សុខ​ឃី តំណាង​ឲ្យ​លោក​ឧ​ញ៉ា ឌី ប៉ូ បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន អេង​ឌី ប៉ូ អភិវឌ្ឍន៍ ត្រូវ​បានទទួល​សិទ្ធិ​ពី រាជរដ្ឋាភិបាល ធ្វើការ​អភិវឌ្ឍន៍ វិស័យ​កសិកម្ម​ដំណាំ​ស្រូវ លើ​ទំហំ​ដី ៦៧៥ ហិកតា ចាប់តាំងពី​ឆ្នាំ​២០០៦ រហូតដល់​ឆ្នាំ​២០០៩ ក្រុមហ៊ុន​ជួប​ការលំបាក បញ្ហា​មួយចំនួន រឿង​វិវាទ​ដីធ្លី ជាមួយ​ឈ្មួញ​ខិលខូច ឆ្នាំ​២០០៩.២០១០ ទើប​ក្រុមហ៊ុន អាច​ដំណើរការ បង្កបង្កើនផល​ស្រូវ បាន​លើ​ផ្ទៃដី​ទំហំ ៣១៥ ហិកតា ទទួល បាន​ទិន្នផល​ស្រូវ ចាប់ពី ៤ តោន ទៅ ៥ តោន ក្នុង ១ ហិកតា​។ ដោយមាន​ការជួយ ជ្រោមជ្រែង និង​គាំទ្រ​ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ផ្ដល់​ការលើក​ទឹក​ចិ​ត្ដ​ឲ្យ ក្រុមហ៊ុន​បន្ដដំណើរ ការដាំដុះ​ស្រូវ ឲ្យ​មាន​គុណភាព​ក្រសួង ក៏បានផ្ដល់​អ្នកបច្ចេកទេស  និង​ផ្ដល់​ពូជស្រូវ យកមក​ធ្វើ​ការដាំដុះ ទទួលបាន​ទិន្នផល​ល្អ ច្រើនជាង​មុន ជាក់ស្តែង នៅ​ឆ្នាំ​២០១៣-២០១៤ ក្រុមហ៊ុន​បាន​ពង្រីក​ផ្ទៃដី​បន្ថែម ៧៦៨ ហិកតា ដោយ​ក្នុង ១ ហិកតា ទទួលផល​បាន ៥ តោន​ទៅ ៧ តោន​។ នៅ​ថ្ងៃ​ខាងមុខនេះ ក្រុមហ៊ុន​នឹងធ្វើ​ការពង្រីក​ផ្ទៃដី បន្ថែម​ឲ្យ​គ្រប់​តាម​ផែនការ ចំនួន ១.៦៩០ ហិកតា​។ ក្រុមហ៊ុន​ទទួលយក​កម្លាំង​ពលកម្ម មក​បម្រើ​ការងារ​នៅទីនេះ ចំនួន ១៨៦ នាក់ ក្នុងនោះ មាន​ស្ដ្រី ១៥ នាក់​។

​លោក​បាន​បន្តថា ដោយ​ទទួលបាន​ការអនុញ្ញាត ឲ្យ​អភិវឌ្ឍន៍​លើដី​សម្បទាន​សេដ្ឋកិច្ច “​គម្រោង​អភិវឌ្ឍន៍​កសិកម្ម សុខ​សែន​ជ័យ​” លើ​ផ្ទៃដី​ទំហំ ១.៦៩០ ហិកតា ក៏ពិតមែន ប៉ុន្តែ​ផ្ទៃដី​ទាំងអស់​ខាងលើ ត្រូវបាន​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន​ឃុំ​កំពង់​អុស និង​ក្រៅ​មូលដ្ឋាន​នេះ បាន​អាស្រ័យ​ផល​ពេញ​គម្រោង ជាហេតុ​ធ្វើ​ឲ្យ​ក្រុមហ៊ុន ត្រូវធ្វើ​ការសម្របសម្រួល ជាមួយ​ពួកគាត់ ដោយ​ទូទាត់​ជា​ថវិកា តាម​ការព្រមព្រៀង ជូន​ពួកគាត់​ទៅតាម​ទំហំ​ដី​ជាក់ស្តែង ដែល​គាត់​បាន​អាស្រ័យ​ផល ដោយ​មិនមាន​ការគាបសង្កត់ ឬ​បង្ខិតបង្ខំ រំលោភ បំពាន ពួកគាត់​ឡើយ ហើយ​រហូតមក​ដល់ពេលនេះ ក្រុមហ៊ុន​បាន​ទូទាត់​ថ្លៃ​ដី តាម​ការព្រមព្រៀង បាន​ប្រមាណ​ជា ១.៤៣៦ ហិកតា ស្មើនឹង ៨៥ ភាគរយ នៃ​ផ្ទៃដី​សរុប​។​

​លោក តាំង សុខ​ឃី បាន​បន្ថែមថា ដោយ​មើលឃើញ​យ៉ាងច្បាស់ នូវ​សក្តានុពល​វិស័យ កសិកម្ម​ដំណាំ​ស្រូវ នៅ​តំបន់​នេះ មាន​វិសាលភាព​ធំធេង ទើប​ក្រុមហ៊ុន បាន​តម្លើង​ម៉ាស៊ីន ដែល​អាច​ស​ម្ងួ​ត​ស្រូវ បាន ២៧០ តោន ក្នុង​មួយថ្ងៃ និង​អា​ចស​ម្ងួ​ត​ស្រូវ​របស់ ប្រជាពលរដ្ឋ​ក្នុង​តំបន់​នេះ​ទៀតផង​។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន​នៅ​ជួប បញ្ហា​រាំងស្ទះ​ខ្លះៗ ដែល​មិនអាច​អនុវត្តបាន តាម​គម្រោង ដោយ​កន្លែង​ខ្លះ ក្រុមហ៊ុន​ត្រូវ​រៀបចំ ប្រព័ន្ធ ធារាសាស្ត្រ ប៉ះចំ​ដី​ប្រជាពលរដ្ឋ ដែល​គាត់​កំពុង​អាស្រ័យ​ផល ស្ថិតក្នុង​គម្រោង​អភិវឌ្ឍន៍ តែ​គាត់​នៅ​មិនទាន់​ទទួលយក​ថវិកា សម្របសម្រួល​ថ្លៃ​ដី​ពី ក្រុមហ៊ុន​នៅឡើយ ហើយ​បើទោះបីជា ក្រុមហ៊ុន​បានរៀបចំ​ដីស្រែ យ៉ាង​សមរម្យ ធានា​ប្រភពទឹក​គ្រប់គ្រាន់ សម្រាប់​ដោះដូរ ជាមួយ​គាត់​ក៏ដោយ ក៏​គាត់​មិន​ព្រម ជាហេតុ​ធ្វើ​ឲ្យ​ក្រុមហ៊ុន ត្រូវ​ផ្អាក​ការ សាងសង់ ប្រព័ន្ធធារាសាស្ត្រ​ទាំងនោះ ដោយ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់ ដល់​ដីស្រែ​ប្រជាពលរដ្ឋ​ឡើយ​។​

​សូមបញ្ជាក់ថា ក្រុមហ៊ុន អេង​ឌី ប៉ូ​អភិវឌ្ឍន៍​បានទទួល​សិទ្ធិ ពី​រាជរដ្ឋាភិបាល ធ្វើការ​អភិវឌ្ឍន៍ វិស័យ​កសិកម្ម ដំណាំ​ស្រូវ លើ​ទំហំ​ដី ៦៧៥ ហិកតា ចាប់តាំងពី​ឆ្នាំ​២០០៦ រហូតដល់​ឆ្នាំ​២០០៩ ក្រុមហ៊ុន​ជួប​ការលំបាក បញ្ហា​មួយចំនួន រឿង​វិវាទ​ដីធ្លី​ជាមួយ ឈ្មួញ​ខិលខូច ឆ្នាំ​២០០៩.២០១០ ទើប​ក្រុមហ៊ុន អាច​ដំណើរការ បង្កបង្កើនផល​ស្រូវ បាន​លើ​ផ្ទៃដី​ទំហំ ៣១៥ ហិកតា ទទួលបាន​ទិន្នផល​ស្រូវ ចាប់ពី ៤ តោន ទៅ ៥ តោន ក្នុង ១ ហិកតា​។ ដោយមាន​ការជួយជ្រោមជ្រែង និង​គាំទ្រ​ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ផ្ដល់​ការលើក​ទឹក​ចិ​ត្ដ ឲ្យ​ក្រុមហ៊ុន​បន្ដដំណើរ​ការដាំ​ដុះ​ស្រូវ ឲ្យ​មាន​គុណភាព ក្រសួង​ក៏បានផ្ដល់​អ្នកបច្ចេកទេស  និង​ផ្ដល់​ពូជស្រូវ យកមក​ធ្វើ​ការដាំដុះ ទទួលបាន​ទិន្នផល​ល្អ ច្រើនជាង​មុន​។ ជាក់ស្តែង នៅ​ឆ្នាំ​២០១៣-២០១៤ ក្រុមហ៊ុន បាន​ពង្រីក​ផ្ទៃដី​បន្ថែម ៧៦៨ ហិកតា ដោយ​ក្នុង ១ ហិកតា ទទួលផល​បាន ៥ តោន​ទៅ ៧ តោន​។ នៅ​ថ្ងៃ​ខាងមុខនេះ ក្រុមហ៊ុន​នឹងធ្វើ​ការពង្រីក​ផ្ទៃដី​បន្ថែម ឲ្យ​គ្រប់​តាម​ផែនការ ចំនួន ១.៦៩០ ហិកតា​។ ក្រុមហ៊ុន​ទទួលយក​កម្លាំង​ពលកម្ម មក​បម្រើ​ការងារ​នៅទីនេះ ចំនួន ១៨៦ នាក់ ក្នុងនោះ មាន​ស្ដ្រី ១៥ នាក់​៕

V/S – See more
Rice_File_Help_CEN_23_03_15 (2)
Rice_File_Help_CEN_23_03_15 (3)