ភ្នំពេញ: គម្រោងអភិវឌ្ឍន៍ កសិកម្មសុខសែនជ័យ គឺជាគម្រោងមួយ កំពុងធ្វើដំណើរមួយឆ្ពោះទៅមុខ និងសម្រេចបានជោគជ័យនូវការជំរុញផលិតផលស្រូវ និងនាំអង្ករចេញ។ នេះគឺជាការថ្លែងរបស់លោកឧនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សា អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នៅក្នុងពិធីច្រូតកាត់ប្រមូលផលស្រូវរដូវប្រាំង ឆ្នាំ២០១៤-២០១៥ និងសកម្មភាពព្រួសស្រូវជំហានទី២ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅក្នុងតំបន់គម្រោងអភិវឌ្ឍន៍ កសិកម្មសុខសែនជ័យ នៃក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍន៍ ស្ថិតនៅឃុំកំពង់អុស ស្រុកពញាឭ ខេត្តកណ្តាល។ លោកឧនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្តថា ក្នុងថ្ងៃនេះយើងបានមកមើល គម្រោងអភិវឌ្ឍន៍ កសិកម្មសុខសែនជ័យ នៃក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍន៍ ស្ថិតនៅឃុំកំពង់អុស ស្រុកពញាឭ ខេត្តកណ្តាល ដែលធ្វើអោយកំណើនវិស័យ កសិកម្ម នេះពិតជាអាទិភាពដ៏ល្អណាស់ ដើម្បីជម្រុញសេដ្ឋកិច្ចកម្ពុជា រួមជាមួយវិស័យ ទេសចរណ៏ វិស័យសំណង់ និងវិស័យកាត់ដេរ ហើយចំណុចទាំងនេះ គឺជាសសរស្តមមួយ ដែលជួយជម្រុញវិស័យសេដ្ឋកិច្ច។លោកឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្តថា ប្រធានក្រុមប្រឹក្សា អភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ សង្ឃឹមយ៉ាងមុតមាំថា ក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍន៍ នេះគឺពិតជា បានរួមចចំណែក យ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៏វិស័យកសិកម្ម ដើម្បីសម្រេចបានតាមគោលដៅរបស់ រដ្ឋាភិបាល ក្នុងការជម្រុញផលិតផលស្រូវ និងការនាំអង្ករចេញ ហើយក្នុងឆ្នាំ២០១៥នេះ ជាគោលដើម្បីជម្រុញផលិតផលស្រូវ អោយបាន៤លានតោន ហើយអង្ករនាំចេញអោយបាន ១លានតោន និងចំណុចមួយទៀតគឺអង្ករទៅតាមស្តង់ដា នៃអន្តរជាតិ។ចំណែក លោក ច័ន្ទ សារុន ទេសរដ្ឋមន្ត្រី និងជាអតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា គម្រោងអភិវឌ្ឍន៍កសិកម្មសុខសែនជ័យ គឺពិតជាគួរអោយលើកទឹកចិត្ត ហើយនេះជាគោលនយោបាយ ក្នុងការជំរុញផលិតកម្មស្រូវក្នុងការនាំអង្ករចេញ ពិតប្រាកដហើយ។ ចំពោះដីសម្បទានសេដ្ឋកិច្ច ដែលរាជរដ្ឋាភិបាលប្រគល់អោយមកនេះ គឺយកមកបង្កបង្កើនផលពិតប្រាកដ៕H/N –