ក្រុមហ៊ុន អេង​ឌី ប៉ូ អភិវឌ្ឍន៍ នាំយក​ថវិកា ចំនួន ៤ ម៉ឺន​ដុល្លារ ជូន​ដល់​កាកបាទក្រហម

ដោយ ​ចង់​ចូលរួម​នូវ​សកម្មភាព​មនុស្សធម៌​នានា ជាមួយ​កាកបាទក្រហមកម្ពុជា និង​ជាមួយ​រដ្ឋាភិបាល លោក ​ឧក​ញ៉ា ឌីប៉ូ ប្រធាន​ក្រុមហ៊ុន អេង ​ឌីប៉ូ​អភិវឌ្ឍន៍ បាន​នាំយក​ថវិកា​ចំនួន ៤ ម៉ឺន​ដុល្លារ ទៅ​ប្រគល់ជូន​កាកបាទក្រហម​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៥ នៅ​ទីស្នាក់ការ​កណ្តាល កាកបាទក្រហម ក្នុង​ពិធី​ប្រារព្ធ​ខួប​លើក​ទី​១៥២ ទិវា​ពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ៨​ឧសភា ប្រ​ធា​បទ “​កំលាំង​មនុស្សធម៌ៈ គោលការណ៍​គ្រឹះ នៅក្នុង​សកម្មភាព​”​។​ សូមបញ្ជាក់​ផងដែរ​ថា ក្រុមហ៊ុន អេង​ឌី ប៉ូ​អភិវឌ្ឍន៍ ត្រូវ​បានទទួល​សិទ្ធិ​ពី​រាជរដ្ឋាភិបាល​ធ្វើការ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ ដំណាំ​ស្រូវ​លើ​ទំហំ​ដី ១៦៩០ ហិកតា ចាប់តាំងពី​ឆ្នាំ​២០០៦ រហូតដល់​ឆ្នាំ​២០០៩ ក្រុមហ៊ុន​ជួប​ការលំបាក​បញ្ហា​មួយចំនួន​រឿង​វិវាទ​ដីធ្លី​ជាមួយ​ឈ្មួញ​ ខិលខូច ឆ្នាំ​២០០៩ ឆ្នាំ​២០១០ ទើប​ក្រុមហ៊ុន អាច​ដំណើរការ​បង្កបង្កើនផល​ស្រូវ បាន​លើ​ផ្ទៃដី​ទំហំ ៣១៥ ហិកតា ទទួលបាន​ទិន្នផល​ស្រូវ ចាប់ពី ៤ តោន ទៅ ៥ តោន ក្នុង ១ ហិកតា​។ ដោយមាន​ការជួយជ្រោមជ្រែង និង​គាំទ្រ​ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ផ្ដល់​ការលើក​ទឹក​ចិ​ត្ដ​ឲ្យ​ក្រុមហ៊ុន​បន្ដដំណើរ​ការដាំ​ដុះ​ស្រូវ ឲ្យ​មាន​គុណភាព​ក្រសួង ក៏បានផ្ដល់​អ្នកបច្ចេកទេស និង​ផ្ដល់​ពូជស្រូវ យកមក​ធ្វើ​ការដាំដុះ​ទទួលបាន​ទិន្នផល​ល្អ​ច្រើនជាង​មុន ជាក់ស្តែង នៅ​ឆ្នាំ​២០១៣-២០១៤ ក្រុមហ៊ុន​បាន​ពង្រីក​ផ្ទៃដី​បន្ថែម ៧៦៨ ហិកតា ដោយ​ក្នុង ១ ហិកតា ទទួលផល​បាន ៥ តោន​ទៅ ៧ តោន​។ នៅ​ឆ្នាំ​២០១៤-២០១៥ ក្រុមហ៊ុន​បាន​ពង្រីក​ផ្ទៃដី​បន្ថែម ៨៤៣ ហិកតា ហើយនៅ​ថ្ងៃ​ខាងមុខនេះ ក្រុមហ៊ុន និង​ធ្វើការ​ពង្រីក​ផ្ទៃដី​បន្ថែម​ឲ្យ​គ្រប់​តាម​ផែនការ ចំនួន ១៦៩០ ហិកតា​។ ក្រុមហ៊ុន​ទទួលយក​កម្លាំង​ពលកម្ម មក​បម្រើ​ការងារ​នៅទីនេះ ចំនួន ១៨៦ នាក់ ក្នុងនោះ មាន​ស្ដ្រី ១៥ នាក់​។​ដោយ​ទទួលបាន​ ការអនុញ្ញាត​ឲ្យ​អភិវឌ្ឍន៍​លើដី​សម្បទាន​សេដ្ឋកិច្ច “​គម្រោង​អភិវឌ្ឍន៍​កសិកម្ម​សុខ​សែន​ជ័យ​” លើ​ផ្ទៃដី​ទំហំ ១៦៩០ ហិកតា ក៏ពិតមែន ប៉ុន្តែ​ផ្ទៃដី​ទាំងអស់​ខាងលើ ត្រូវបាន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឃុំ​កំពង់​អុស និង​ក្រៅ​មូលដ្ឋាន​នេះ បាន​អាស្រ័យ​ផល​ពេញ​គម្រោង ជាហេតុ​ធ្វើ​ឲ្យ​ក្រុមហ៊ុន ត្រូវធ្វើ​ការសម្របសម្រួល​ជាមួយ​ពួកគាត់ ដោយ​ទូទាត់​ជា​ថវិកា តាម​ការព្រមព្រៀង​ជូន​ពួកគាត់​ទៅតាម​ទំហំ​ដី​ជាក់ស្តែង ដែល​គាត់​បាន​អាស្រ័យ​ផល ដោយ​មិនមាន​ការគាបសង្កត់ ឬ​បង្ខិតបង្ខំ​រំលោភបំពាន​ពួកគាត់​ឡើយ ហើយ​រហូតមក​ដល់ពេលនេះ ក្រុមហ៊ុន​បាន​ទូទាត់​ថ្លៃ​ដី​តាម​ការព្រមព្រៀង​បាន​ប្រមាណ​ជា ១៤៣៦ ហិកតា ស្មើនឹង ៨៥ ភាគរយ នៃ​ផ្ទៃដី​សរុប​។​

​នៅ​តំបន់​នេះ មាន​វិសាលភាព​ធំធេង ទើប​ក្រុមហ៊ុន​បាន​តម្លើង​ម៉ាស៊ីន​ដែល​អា​ចស​ម្ងួ​ត​ស្រូវ​បាន ២៧០ តោន ក្នុង​មួយថ្ងៃ និង​អា​ចស​ម្ងួ​ត​ស្រូវ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នេះ​ទៀតផង​។

​ ទន្ទឹមនឹងនេះ ក្រុមហ៊ុន​នៅ​ជួប​បញ្ហា​រាំងស្ទះ​ខ្លះៗ ដែល​មិនអាច​អនុវត្តបាន​តាម​គម្រោង ដោយ​កន្លែង​ខ្លះ ក្រុមហ៊ុន​ត្រូវ​រៀបចំ​ប្រព័ន្ធធារាសាស្ត្រ ប៉ះចំ​ដី​ប្រជាពលរដ្ឋ ដែល​គាត់​កំពុង​អាស្រ័យ​ផល ស្ថិតក្នុង​គម្រោង​អភិវឌ្ឍន៍ តែ​គាត់​នៅ​មិនទាន់​ទទួលយក​ថវិកា​សម្រប​សម្រួល​ថ្លៃ​ដី​ពី​ក្រុមហ៊ុន​នៅឡើយ ហើយ​បើទោះបីជា ក្រុមហ៊ុន​បានរៀបចំ​ដីស្រែ​យ៉ាង​សមរម្យ ធានា​ប្រភពទឹក​គ្រប់គ្រាន់​សម្រាប់​ដោះដូរ​ជាមួយ​គាត់​ក៏ដោយ ក៏​គាត់​មិន​ព្រម ជាហេតុ​ធ្វើ​ឲ្យ​ក្រុមហ៊ុន ត្រូវ​ផ្អាក​ការសាងសង់​ប្រព័ន្ធធារាសាស្ត្រ​ទាំងនោះ ដោយ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដីស្រែ​ប្រជាពលរដ្ឋ​ឡើយ​៕​H/N

Money_Red_Cross_CEN_08_05_15 (2)